របៀបគណនាពន្ធប្រាក់ចំណេញមូលធនលើអចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារ ៖ កាលពីព្រឹកថ្ងៃទី២៧សីហា ថាការយកពន្ធប្រាក់ចំណេញលើអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធន រដ្ឋនឹងគិតពន្ធ២០ភាគរយនៅដើមឆ្នាំ២០២១។
ការយកពន្ធលើចំណេញមូលធននេះ គឺរដ្ឋគិតពន្ធលើចំណេញមូលធនតែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។
ចំពោះ ការគណនាចំណេញមូលធនលើអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវបានអនុញាតឱ្យជ្រើសរើសវិធីណាមួយ ក្នុងចំណោមវិធីចំនួន២ ៖
ទី១ គឺវិធីកាត់កងចំណាយតាមការកំណត់ មានន័យថា គឺគេធ្វើការកាត់កង ៨០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ។
ឧទាហរណ៍ បើយើងលក់ផ្ទះបាន ៨០០ ០០០ ០០០រៀល មិនបានរក្សាទុកឯកសារចំណាយផ្សេងៗ
ដូច្នេះ យើងអាចជ្រើសរើសចំណាយតាមការកំណត់ ៖
កាត់កងចំណាយតាមការកំណត់ ៖ ៨០% X ៨០០ ០០០ ០០០ = ៦៤០ ០០០ ០០០រៀល
ចំណេញមូលធន៖ ៨០០ ០០០ ០០០ - ៦៤០ ០០០ ០០០ = ១៦០ ០០០ ០០០រៀល
ឯវិធីសាស្រ្ដទី២ គឺវិធីកាត់កងតាមចំណាយជាក់ស្ដែង មានន័យថា គឺគេកាត់កងចំណាយតាមការភាពជាក់ស្ដែង។
ឧទាហរណ៍ យើងលក់ផ្ទះក្នុងតម្លៃ ៦០០ ០០០ ០០០រៀល ដោយយើងទិញក្នុងតម្លៃ ៤០០ ០០០ ០០០រៀល ចំណាយលើការ ជួសជុលផ្ទះ ២០ ០០០ ០០០៛ ធ្វើពន្ធប្រថាប់ត្រា ១៦ ០០០ ០០០ ៛ពិគ្រោះយោបល់ ២៤ ០០០ ០០០៛ ។
ចំណាយសរុប គឺ ៤៦០ ០០០ ០០០រៀល
ចំណេញមូលធន៖ ៦០០ ០០០ ០០០- ៤៦០ ០០០ ០០០ = ១៤០ ០០០ ០០០រៀល
ដូច្នេះ ពន្ធចំណេញលើមូលធន ត្រូវកំណត់ ២០% ដោយយកទៅគុណនឹងចំណេញមូលធន ។
ព័ត៌មានលម្អិត ក៏ដូចជាការអនុវត្តនានា ដូចជាអចលនទ្រព្យដែលលើកលែង អាចអានតាមលីងនៅខាងក្រោមនេះ ។
អត្ថបទ៖ ហ៊ុង ទី

ភាសាខ្មែរ
CHINESE